ព្រះត្រៃបិដក ភាគ ៣៣
ខជ្ជនីយវគ្គ
[១៤៩] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវអានិសង្ស នូវទោស និងការរលាស់ចោលនៃរូប។ នៃវេទនា។ នៃសញ្ញា។ នៃសង្ខារទាំងឡាយ។ រមែងមិនដឹងច្បាស់ តាមសេចក្តីពិត នូវអានិសង្ស នូវទោស និងការរលាស់ចោល នៃវិញ្ញាណ។ ម្នាលភិក្ខុទាំងឡាយ ឯអរិយសាវ័ក អ្នកចេះដឹង រមែងដឹងច្បាស់តាមសេចក្តីពិត នូវអានិសង្ស នូវទោស និងការរលាស់ចោលនៃរូប។ នៃវេទនា។ នៃសញ្ញា។ នៃសង្ខារទាំងឡាយ។ ដឹងច្បាស់ តាមសេចក្តីពិត នូវអានិសង្ស នូវទោស និងការរលាស់ចោល នៃវិញ្ញាណ។
[១៥០] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវការកើត នូវសេចក្តីវិនាស នូវអានិសង្ស នូវទោស និងការរលាស់ចោលនៃរូប។ នៃវេទនា។ នៃសញ្ញា។ នៃសង្ខារទាំងឡាយ។
ID: 636849877790486029
ទៅកាន់ទំព័រ៖