ព្រះត្រៃបិដក ភាគ ៣៣
ថេរវគ្គ
[១៩៣] ទ្រង់គង់នៅជិតក្រុងសាវត្ថី។ ក្នុងវត្ត។ ក្នុងទីនោះ ព្រះអានន្ទមានអាយុ ហៅភិក្ខុទាំងឡាយថា អាវុសោភិក្ខុទាំងឡាយ ។ ភិក្ខុអម្បាលនោះ ទទួលថេរវាចា របស់ព្រះអានន្ទមានអាយុថា អាវុសោ។ ព្រះអានន្ទមានអាយុ និយាយដូច្នេះថា អាវុសោទាំងឡាយ ព្រះបុណ្ណមន្តានីបុត្តមានអាយុ លោកមានឧបការៈច្រើន ដល់យើងទាំងឡាយ ដែលជាភិក្ខុថ្មីច្រើនរូប លោកតែងទូន្មានយើងទាំងឡាយ ដោយឱវាទនេះថា ម្នាលអាវុសោអានន្ទ សេចក្តីប្រកាន់ថា អញ រមែងមាន ព្រោះអាស្រ័យហេតុ មិនមាន ព្រោះមិនអាស្រ័យហេតុ។ ចុះសេចក្តីប្រកាន់ ថាអញ រមែងមាន ព្រោះអាស្រ័យហេតុអ្វី មិនមាន ព្រោះមិនអាស្រ័យហេតុអ្វី។ សេចក្តីប្រកាន់ថា អញ រមែងមាន ព្រោះអាស្រ័យរូប មិនមាន ព្រោះមិនអាស្រ័យរូប។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ សេចក្តីប្រកាន់ថាអញ រមែងមាន ព្រោះអាស្រ័យវិញ្ញាណ មិនមាន ព្រោះមិនអាស្រ័យវិញ្ញាណ។ ម្នាលអាវុសោអានន្ទ ស្ត្រី ឬបុរស កំពុងពេញកំឡោះ ពេញក្រមុំ មានជាតិជាអ្នកចូលចិត្តនឹងការស្អិតស្អាង
ID: 636849889180887523
ទៅកាន់ទំព័រ៖