ព្រះត្រៃបិដក ភាគ ៣៣
បុប្ផវគ្គ
[២៣៧] ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្ទឹងជាប់មកអំពីកំពូលភ្នំ មានប្រក្រតីនាំសំណាត់ហូរចុះមក ហូរទៅកាន់ទីឆ្ងាយ មានខ្សែទឹករហ័ស ប្រសិនបើមានត្រែងដុះនៅឰដ៏ឆ្នេរទាំងពីរ នៃស្ទឹងនោះ ត្រែងនោះ នឹងសំយុងចុះទៅរកស្ទឹងនោះ ប្រសិនបើមានស្បូវដុះនៅ ស្បូវទាំងនោះ នឹងសំយុងចុះទៅរកស្ទឹងនោះ ប្រសិនបើមានស្មៅដំណេកទន្សាយដុះនៅ ស្មៅដំណេកទន្សាយទាំងនោះ នឹងសំយុងចុះទៅរកស្ទឹងនោះ ប្រសិនបើមានស្បូវរណ្តាសដុះនៅ ស្បូវរណ្តាសទាំងនោះ នឹងសំយុងចុះទៅរកស្ទឹងនោះ ប្រសិនបើមានឈើដុះនៅ ឈើទាំងនោះ នឹងសំយុងចុះទៅរកស្ទឹងនោះ កាលបើមានបុរស អណ្តែតទៅតាមខ្សែទឹកស្ទឹងនោះ ទុកជាចាប់កាន់ត្រែងក្តី ត្រែងនោះក៏ដេកទៅ បុរសនោះ នឹងដល់នូវសេចក្តីមិនចម្រើន និងសេចក្តីវិនាស ព្រោះដំណើរនោះជាហេតុ។ ទុកជាចាប់កាន់ស្បូវក្តី។ ទុកជាចាប់កាន់ស្មៅដំណេកទន្សាយក្តី។ ទុកជាចាប់កាន់ស្បូវរណ្តាសក្តី។
ID: 636849904009155651
ទៅកាន់ទំព័រ៖