ព្រះត្រៃបិដក ភាគ ៣៣

ភារ​វគ្គ​


 [​៤៩​]​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​ភារៈ​(​១​)​ ​ផង​ ​នូវ​អ្នក​ដែល​នាំ​ភារៈ​ផង​ ​នូវ​ការ​ប្រកាន់​មាំ​ ​នូវ​ភារៈ​ផង​ ​នូវ​ការ​ដាក់ចុះ​ ​នូវ​ភារៈ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​ ​នូវ​ធម៌​នោះ​ចុះ​។​បេ​។​ ​ទើប​មាន​ព្រះបន្ទូល​សួរ​ ​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ ​ឈ្មោះថា​ ​ភារៈ​។​ ​គប្បី​ឆ្លើយ​ថា​ ​ឧបាទានក្ខន្ធ​ ​ទាំង៥​។​ ​ចុះ​ឧបាទានក្ខន្ធ​ទាំង៥​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​រូ​បូ​បា​ទា​នក្ខន្ធ១​ ​វេទ​នូ​បា​ទា​នក្ខន្ធ១​ ​សញ្ញូ​បា​ទា​នក្ខន្ធ១​ ​សង្ខា​រូបា​ទា​នក្ខន្ធ១​ ​វិ​ញ្ញាណូ​បា​ទា​នក្ខន្ធ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ភារៈ​។​
 [​៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ ​ឈ្មោះថា​ ​អ្នកនាំ​នូវ​ភារៈ​។​ ​គប្បី​ឆ្លើយ​ថា​ ​បុគ្គល​។​ ​គឺ​អ្នកមាន​អាយុ​នោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ឈ្មោះថា​ ​អ្នកនាំ​នូវ​ភារៈ​។
​(​១​)​ ​ប្រែថា​ ​ធ្ងន់​ ​គឺ​លំបាក​នឹង​រក្សា​ ​មាន​ ​ឲ្យ​ដើរ​ ​អង្គុយ​ ​ដេក​ ​ផ្ងូត​ ​ប្រដាប់​ ​ស៊ី​ ​ផឹក​ ​ជាដើម​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636849836242699632
ទៅកាន់ទំព័រ៖