ព្រះត្រៃបិដក ភាគ ៣៣
នតុម្ហាកវគ្គ
[៧១] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ របស់ណា មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់របស់នេះចេញ របស់នោះ បើអ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ ចុះរបស់ដូចម្តេច ដែលមិនមែនរបស់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ រូប មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់នូវរូបនោះចេញ រូបនោះ បើអ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។ វេទនា មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់វេទនានោះចេញ វេទនានោះ បើអ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។ សញ្ញា មិនមែនរបស់អ្នកទាំងឡាយទេ។ សង្ខារទាំងឡាយ មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់សង្ខារនោះចេញ
ID: 636849840060718010
ទៅកាន់ទំព័រ៖