ព្រះត្រៃបិដក ភាគ ៣៣

​អត្ត​ទីប​វគ្គ​


 [​៨៧​]​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​យក​ខ្លួន​ជាទី​ពឹង​ ​យក​ខ្លួន​ជាទី​រឭក​ ​កុំ​យក​របស់​ដទៃ​ជាទី​ពឹង​ទីរឭក​ឡើយ​ ​ចូរ​យក​ធម៌​ជាទី​ពឹង​ ​យក​ធម៌​ជាទី​រឭក​ ​កុំ​យក​របស់​ដទៃ​ ​ជាទី​ពឹង​ ​ទីរឭក​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាលបើ​យក​ខ្លួន​ជាទី​ពឹង​ ​យក​ខ្លួន​ជាទី​រឭក​ ​មិន​យក​របស់​ដទៃ​ជាទី​ពឹង​ទីរឭក​ ​យក​ធម៌​ជាទី​ពឹង​ ​យក​ធម៌​ជាទី​រឭក​ ​មិន​យក​របស់​ដទៃ​ ​ជាទី​ពឹង​ ​ទីរឭក​ហើយ​ ​គប្បី​ពិចារណា​រកហេតុ​ ​ដោយ​យោបល់​ថា​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​កើតមក​អំពីអ្វី​ ​មាន​មក​អំពីអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​តើ​កើតមក​អំពីអ្វី​ ​មាន​មក​អំពីអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​ចេះដឹង​ ​មិនបាន​ឃើញ​ពួក​ព្រះ​អរិយៈ​ ​មិន​ឈ្លាសវៃ​ ​ក្នុង​អរិយធម៌​ ​មិន​សិក្សា​ក្នុង​អរិយធម៌​ ​មិនបាន​ឃើញ​ពួកសប្បុរស​ ​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636849844558375261
ទៅកាន់ទំព័រ៖