ព្រះត្រៃបិដក ភាគ ៣៤

 ​[​១៤៣​]​ ​ក្រុង​សាវត្ថី​។​ ​លុះ​ព្រះ​រា​ធៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​រា​ធៈ​ ​និរោធ​ធម៌​ណា​ ​ដែល​កើតមាន​ ​សេចក្តី​ពេញចិត្ត​ ​ក្នុង​និរោធ​ធម៌​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​សេចក្តី​ត្រេកអរ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​សេចក្តី​ត្រេកត្រអាល​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​ម្នាល​រា​ធៈ​ ​ចុះ​អ្វី​ជា​និរោធ​ធម៌​។​ ​ម្នាល​រា​ធៈ​ ​រូប​ជា​និរោធ​ធម៌​ ​សេចក្តី​ពេញចិត្ត​ ​ក្នុង​និរោធ​ធម៌​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​សេចក្តី​ត្រេកអរ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​សេចក្តី​ត្រេកត្រអាល​ ​អ្នក​គួរ​លះបង់​ចេញ​។​វេទនា​ ​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​ ​។​ ​វិញ្ញាណ​ជា​និរោធ​ធម៌​ ​សេចក្តី​ពេញចិត្ត​ ​ក្នុង​និរោធ​ធម៌​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​សេចក្តី​ត្រេកអរ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​សេចក្តី​ត្រេកត្រអាល​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​ម្នាល​រា​ធៈ​ ​និរោធ​ធម៌​ណា​ ​ដែល​កើតមាន​ ​សេចក្តី​ពេញចិត្ត​ ​ក្នុង​និរោធ​ធម៌​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​សេចក្តី​ត្រេកអរ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​សេចក្តី​ត្រេកត្រអាល​ ​អ្នក​គួរ​លះបង់​ចេញ​។​

​ចប់​ ​ឧប​និសិន្ន​វគ្គ​ ​ទី៤​។​

ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 636849984703071079
ទៅកាន់ទំព័រ៖