ព្រះត្រៃបិដក ភាគ ៣៤
ទិដ្ឋិសំយុត្ត
សោតាបត្តិវគ្គ
[១៤៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន ទៀបក្រុងសាវត្ថី។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់
(១) ស្ទឹងមិនហូរ ស្រីមានគភ៌មិនសម្រាល ព្រះចន្ទ ព្រះអាទិត្យ មិនរះ ឬមិនលិច តាំងនៅនឹងដដែល ដូចជាសសរខឿន។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះមានព្រះភាគជាមូល មានព្រះមានព្រះភាគជាអ្នកណែនាំ មានព្រះមានព្រះភាគជាទីពឹង បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ សម្តែងសេចក្តី នៃភាសិតនេះ ពួកភិក្ខុបានស្តាប់ធម៌ របស់ព្រះមានព្រះភាគហើយ នឹងចាំទុក។ ម្នាលភិក្ខុ
(១) សេចក្តីយល់ឃើញឆ្វេងថា ខ្យល់ដែលបក់បំបាក់រំលើងរុក្ខជាតិ ជាដើម មិនមែនជាខ្យល់មែនទែនទេ ហៅថា វាតលេស គឺគ្រាន់តែជាសំអាងរបស់ខ្យល់ ឯខ្យល់មែនទែននោះ ឋិតនៅនឹងថ្កល់ ដូចជាសសរគោល ឬកំពូលភ្នំ។ ស្ទឹង ស្រីមានគភ៌ និងព្រះចន្ទព្រះអាទិត្យ ក៏មានន័យដូចគ្នាដែរ។
ID: 636849989495575195
ទៅកាន់ទំព័រ៖