ព្រះត្រៃបិដក ភាគ ៣៤
ស្រីមានគ័ភ៌មិនសម្រាល ព្រះចន្ទ ព្រះអាទិត្យ មិនរះ ឬមិនលិច តាំងនៅនឹងដដែល ដូចជាសសរខឿនដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ វេទនាទៀង ឬមិនទៀង។បេ។ សញ្ញា។ សង្ខារទាំងឡាយទៀង ឬមិនទៀង។បេ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀងជាទុក្ខ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ស្ទឹងមិនហូរ ស្រីមានគ័ភ៌មិនសម្រាល ព្រះចន្ទ ព្រះអាទិត្យ មិនរះ ឬមិនលិច តាំងនៅនឹងដដែល ដូចជាសសរខឿនដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ចុះរបស់ណា ដែលបុគ្គល បានឃើញ បានឮ បានពាល់ត្រូវ
(១) បានដឹងច្បាស់
(២) បានដល់ បានស្វែងរក បានពិចារណារឿយៗដោយចិត្ត របស់នោះទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យ នូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា
(១) ពាក្យថា ពាល់ត្រូវ គឺធុំក្លិនដោយច្រមុះ ក្រេបជញ្ជក់ដោយអណ្តាត ប៉ះពាល់ដោយកាយ។ (២) ពាក្យថា ដឹងច្បាស់ គឺយល់ប្រាកដដោយចិត្ត។
ID: 636849990023615397
ទៅកាន់ទំព័រ៖