ព្រះត្រៃបិដក ភាគ ៣៤
ខ្យល់មិនបក់ ស្ទឹងមិនហូរ ស្រីមានគ័ភ៌មិនសម្រាល ព្រះចន្ទ ព្រះអាទិត្យ មិនរះ ឬមិនលិច តាំងនៅនឹងដដែល ដូចជាសសរខឿនដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន សេចក្តីសង្ស័យ ក្នុងហេតុនាំឲ្យកើតទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន សេចក្តីសង្ស័យ ក្នុងការរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់ការរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។
[១៤៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា នុ៎ះរបស់អញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា នុ៎ះរបស់
ID: 636849990231037261
ទៅកាន់ទំព័រ៖