ព្រះត្រៃបិដក ភាគ ៣៤

​អញ​ ​នុ៎ះ​ជា​អាត្មាអញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អាត្មាអញ​។​ ​កាលបើ​វេទនា​មាន​។​ ​កាលបើ​សញ្ញា​មាន​។​ ​កាលបើ​សង្ខារ​ទាំងឡាយ​មាន​។​ ​កាលបើ​វិញ្ញាណ​មាន​ ​ព្រោះ​អាស្រ័យ​នូវ​វិញ្ញាណ​ ​ប្រកាន់​នូវ​វិញ្ញាណ​ ​ទើប​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អាត្មាអញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អាត្មាអញ​។​
 ​[​១៤៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​សម្គាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​រូប​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​បេ​។​ ​ចុះបើ​មិន​អាស្រ័យ​នូវ​របស់​នោះ​ទេ​ ​តើ​គួរ​មាន​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អាត្មាអញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អាត្មាអញ​ដែរ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​វេទនា​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​ទៀង​ ​ឬមិន​ទៀង​។​បេ​។​ ​ចុះបើ​មិន​អាស្រ័យ​នូវ​របស់​នោះ​ទេ​ ​តើ​គួរ​មាន​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អាត្មាអញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អាត្មាអញ​ដែរ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​របស់​ណា​ ​ដែល​បុគ្គល​បានឃើញ​ ​បានឮ​ ​បាន​ពាល់ត្រូវ​ ​បានដឹង​ច្បាស់
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636849990440339232
ទៅកាន់ទំព័រ៖