ព្រះត្រៃបិដក ភាគ ៣៤

​បាន​ដល់​ ​បាន​ស្វែងរក​ ​បាន​ពិ​ចារ​ណា​រឿយ​ៗ​ដោយចិត្ត​ ​របស់​នោះ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​ដែល​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សភាព​ប្រែប្រួល​ទៅ​ ​បើ​មិន​អាស្រ័យ​នូវ​របស់​នោះ​ទេ​ ​តើ​គួរ​មាន​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អាត្មាអញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អាត្មាអញ​ ​ដែរ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​អរិយសាវ័ក​ ​លះបង់​សេចក្តី​សង្ស័យ​ ​ក្នុង​ឋាន​ទាំង៦នេះ​ ​បាន​ហើយ​ ​សេចក្តី​សង្ស័យ​ក្នុង​ទុក្ខ​ ​អរិយសាវ័ក​នោះ​ ​ក៏​លះបង់​បាន​។​បេ​។​ ​សេចក្តី​សង្ស័យ​ ​ក្នុង​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ការ​រលត់ទុក្ខ​ ​អរិយសាវ័ក​នោះ​ ​ក៏​លះបង់​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​នេះ​ ​ហៅថា​ ​សោតាបន្ន​បុគ្គល​ ​មាន​សភាព​មិន​ធ្លាក់ទៅក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មានការ​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ខាងមុខ​។​
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 636849990628209978
ទៅកាន់ទំព័រ៖