ព្រះត្រៃបិដក ភាគ ៣៤

 ​[​១៤៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​សម្គាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​រូប​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​បេ​។​ ​មាន​សភាព​ប្រែប្រួល​ទៅ​ ​បើ​មិន​អាស្រ័យ​ ​នូវ​របស់​នោះ​ទេ​ ​តើ​គួរ​មាន​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​នោះ​ជា​ខ្លួន​។​បេ​។​ ​មាន​សភាព​មិន​ប្រែប្រួល​ទៅ​ដែរ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​វេទនា​។​បេ​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះបើ​មិន​អាស្រ័យ​ ​នូវ​របស់​នោះ​ទេ​ ​តើ​គួរ​មាន​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​នោះ​ជា​ខ្លួន​។​បេ​។​ ​មាន​សភាព​មិន​ប្រែប្រួល​ទៅ​ដែរ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​របស់​ណា​ ​ដែល​បុគ្គល​បានឃើញ​ ​បានឮ​ ​បាន​ពាល់ត្រូវ​ ​បានដឹង​ច្បាស់​ ​បាន​ដល់​ ​បាន​ស្វែងរក​ ​បាន​ពិ​ចារ​ណា​រឿយ​ៗ​ដោយចិត្ត​ ​របស់​នោះ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​។​បេ​។​ ​បើ​មិន​អាស្រ័យ​នូវ​របស់​នោះ​ទេ​ ​តើ​គួរ​មាន​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​នោះ​ ​ជា​ខ្លួន​ ​អាត្មាអញ​នោះ​ ​ជា​លោក​ ​អាត្មាអញ​នោះ​ ​លុះ​ទៅកាន់បរលោក​ហើយ​ ​នឹង​ទៀងទាត់​ ​ឋិតឋេរ​ ​មិន​ប្រែប្រួល​ទៅជាធម្មតា​ដែរ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636849991128598599
ទៅកាន់ទំព័រ៖