ព្រះត្រៃបិដក ភាគ ៣៤

 [​២៦​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ពេញចិត្ត​ណា​ ​សេចក្តី​ត្រេកអរ​ណា​ ​សេចក្តី​រីករាយ​ណា​ ​សេចក្តី​ប្រាថ្នា​ណា​ ​ឧបាយ​(​១​)​ ​និង​ឧបាទាន​ ​ដែល​ជាទី​ឈរ​ ​ជាទី​អង្គុយ​ ​ជាទី​ដេក​នៅ​ ​នៃ​ចិត្ត​ណា​ ​ក្នុង​រូប​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ ​នូវ​សេចក្តី​ពេញចិត្ត​ ​ជាដើម​នោះ​ចេញ​ ​កាលបើ​យ៉ាងនេះ​ ​រូប​នោះ​ ​មុខ​ជា​អ្នក​ទាំងឡាយ​ ​នឹង​លះបង់​ ​គាស់រំលើង​ឫសគល់​ ​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​ ​នៃ​ដើមត្នោត​ ​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​មាន​សភាព​មិនកើត​ទៀត​ ​តទៅ​បាន​ ​ជា​ពុំខាន​។​ ​ក្នុង​វេទនា​។​ ​ក្នុង​សញ្ញា​។​ ​សេចក្តី​ពេញចិត្ត​ណា​ ​ក្នុង​សង្ខារ​។​បេ​។​ ​កាលបើ​យ៉ាងនេះ​ ​សង្ខារ​ទាំងនោះ​ ​មុខ​ជា​អ្នក​ទាំងឡាយ​ ​នឹង​លះបង់​ ​គាស់រំលើង​ឫសគល់​ ​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​ ​នៃ​ដើមត្នោត​ ​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​មាន​សភាព​មិនកើត​ទៀត​ ​តទៅ​បាន​ ​ជា​ពុំខាន​។​ ​សេចក្តី​ពេញចិត្ត​ណា​ ​
​(​១​)​ ​ជា​ឈ្មោះ​ ​នៃ​តណ្ហា​ ​និង​ទិដ្ឋិ​។​
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 636849960707468609
ទៅកាន់ទំព័រ៖