ព្រះត្រៃបិដក ភាគ ៣៤

​កាលបើ​សង្ខារ​ទាំងឡាយ​មាន​។​ ​កាលបើ​វិញ្ញាណ​មាន​ ​ព្រោះ​អាស្រ័យ​នូវ​វិញ្ញាណ​ ​ប្រកាន់​នូវ​វិញ្ញាណ​ ​ទើប​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​បើ​អាត្មាអញ​ ​នឹង​មិនកើត​ទេ​ ​(​បរិក្ខារ​)​ ​របស់​អាត្មាអញ​ ​នឹង​មិន​មាន​ ​(​បើ​កម្ម​សង្ខារ​ ​ជាទី​ញ៉ាំង​ខន្ធ​ ​ឲ្យ​កើត​ក្នុង​អនាគត​)​ ​នឹង​មិន​មាន​ទេ​ ​(​បដិសន្ធិ​ក្នុង​អនាគត​)​ ​របស់​អាត្មាអញ​ ​នឹង​មិន​មាន​ដែរ​។​
 [​១៥១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​សម្គាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​រូប​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​បេ​។​ ​ចុះបើ​មិន​អាស្រ័យ​នូវ​របស់​នោះ​ទេ​ ​តើ​គួរ​មាន​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​បើ​អាត្មាអញ​ ​នឹង​មិនកើត​ទេ​ ​(​បរិក្ខារ​)​ ​របស់​អាត្មាអញ​ ​ក៏​នឹង​មិន​មាន​ ​(​បើ​កម្ម​សង្ខារ​ ​ជាទី​ញ៉ាំង​ខន្ធ​ ​ឲ្យ​កើត​ក្នុង​អនាគត​)​ ​នឹង​មិន​មាន​ទេ​ ​(​បដិសន្ធិ​ក្នុង​អនាគត​)​ ​របស់​អាត្មាអញ​ ​នឹង​មិន​មាន​ដែរ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​វេទនា​។​ ​សញ្ញា​ ​។​ ​សង្ខារ​ទាំងឡាយ​ ​។​ ​វិញ្ញាណ​ទៀង​ ​
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636849991553932926
ទៅកាន់ទំព័រ៖