ព្រះត្រៃបិដក ភាគ ៣៤

​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ចុះ​របស់​ណា​ ​មិន​ទៀង​។​បេ​។​ ​បើ​មិន​អាស្រ័យ​នូវ​របស់​នោះ​ទេ​ ​តើ​គួរ​មាន​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​បើ​អាត្មាអញ​ ​នឹង​មិនកើត​ទេ​ ​(​បរិក្ខារ​)​ ​របស់​អាត្មាអញ​ ​ក៏​នឹង​មិន​មាន​ ​(​បើ​កម្ម​សង្ខារ​ ​ជាទី​ញ៉ាំង​ខន្ធ​ឲ្យ​កើត​ក្នុង​អនាគត​)​ ​នឹង​មិន​មាន​ទេ​ ​(​បដិសន្ធិ​ក្នុង​អនាគត​)​ ​របស់​អាត្មាអញ​ ​នឹង​មិន​មាន​ដែរ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​របស់​ណា​ ​ដែល​បុគ្គល​បានឃើញ​ ​បានឮ​ ​បាន​ពាល់ត្រូវ​ ​បានដឹង​ច្បាស់​ ​បាន​ដល់​ ​បាន​ស្វែងរក​ ​បាន​ពិ​ចារ​ណា​រឿយ​ៗ​ ​ដោយចិត្ត​ ​របស់​នោះ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​បេ​។​ ​ចុះបើ​មិន​អាស្រ័យ​នូវ​របស់​នោះ​ទេ​ ​តើ​គួរ​មាន​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​បើ​អាត្មាអញ​ ​នឹង​មិនកើត​ទេ​ ​(​បរិក្ខារ​)​ ​របស់​អាត្មាអញ​ ​ក៏​នឹង​មិន​មាន​ ​(​បើ​កម្ម​សង្ខារ​ ​ជាទី​ញ៉ាំង​ខន្ធ​ ​ឲ្យ​កើត​ក្នុង​អនាគត​)​ ​នឹង​មិន​មាន​ទេ​ ​(​បដិសន្ធិ​ក្នុង​អនាគត​)​ ​របស់​អាត្មាអញ​ ​នឹង​មិន​មាន​ដែរ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​អរិយសាវ័ក​ ​លះបង់​សេចក្តី​សង្ស័យ​ ​ក្នុង​ឋាន​ទាំង៦នេះ​ ​បាន​ហើយ​ ​សេចក្តី​សង្ស័យ​ក្នុង​ទុក្ខ​ ​អរិយសាវ័ក​នោះ​ ​ក៏​លះបង់​បាន​។​បេ​។​ ​សេចក្តី​សង្ស័យ​ ​ក្នុង​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់ទុក្ខ​ ​អរិយសាវ័ក​នោះ​ ​ក៏​លះបង់​បាន​។​ ​
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 636849991791746528
ទៅកាន់ទំព័រ៖