ព្រះត្រៃបិដក ភាគ ៣៤

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​នេះ​ ​ហៅថា​ ​សោតាបន្ន​បុគ្គល​ ​មាន​សភាព​មិន​ធ្លាក់ទៅក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មានការ​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ខាងមុខ​។​
 ​[​១៥២​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មាន​អ្វី​ហ្ន៎​ ​ព្រោះ​អាស្រ័យ​អ្វី​ ​ប្រកាន់​អ្វី​ ​ទើប​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ទាន​ ​ដែល​បុគ្គល​ឲ្យហើយ​ ​មិន​មានផល​ ​ការ​បូជា​ធំ​ ​មិន​មានផល​ ​ការ​បូជា​តូច​ ​មិន​មានផល​ ​ផល​ ​និង​វិបាក​ ​នៃ​កម្ម​ល្អ​ ​និង​អាក្រក់​ ​មិន​មាន​ ​លោ​កម​នេះ​ ​មិន​មាន​ ​លោកខាងមុខ​ ​មិន​មាន​ ​មាតា​ ​មិន​មាន​(​១​)​ ​បិតា​ ​មិន​មាន​(​២​)​ ​សត្វ​ទាំងឡាយ​ ​ជា​ឱប​បា​តិកៈ​ ​មិន​មាន​ ​សមណៈ​ ​និង​ព្រាហ្មណ៍​ណា​ ​ដែល​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ចំពោះ​លោក​នេះ​ ​និង​លោកខាងមុខ​ ​ហើយ​អាច​នឹង​ប្រកាស​បាន​ ​សមណព្រាហ្មណ៍​នោះ​ ​ជា​អ្នក​ប្រព្រឹត្ត​ល្អ​ ​ប្រតិបត្តិ​ល្អ​ ​មិន​មាន​ក្នុង​លោក​ឡើយ​ ​បុរស​នេះ​ ​មាន​កាយ​ប្រកបដោយ​មហាភូតរូប​ ​ទាំង៤​ ​កាលណាបើ​ធ្វើ​មរណកាល​ទៅ​ ​បឋវីធាតុ​ខាងក្នុង​ ​ក៏​ប្រែក្លាយ​ទៅជា​បឋវីធាតុ​ខាងក្រៅ​ ​អ​បោ​ធាតុ​ខាងក្នុង​ ​ក៏​ប្រែក្លាយ​ទៅជា​អ​បោ​ធាតុ​ខាងក្រៅ​ ​តេជោធាតុ​ខាងក្នុង​ ​ក៏​ប្រែក្លាយ​ទៅជា​តេជោធាតុ​ខា​ក្រៅ​ ​វាយោធាតុ​ខាងក្នុង​ ​ក៏​ប្រែក្លាយ​ទៅជា​វាយោធាតុ​ខាងក្រៅ​ ​
​(​១​)​ ​សេ​ចក្តីប្រ​ត្ត​បត្តិ​ល្អ​ ​ឬ​អាក្រក់​ចំពោះ​មាតា​ ​មិន​មានផល​បុណ្យ​ ​ឬ​បាប​។​ ​(​២​)​ ​ចំណែក​បិតា​ក៏​ដូចគ្នា​។​
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 636849992141586538
ទៅកាន់ទំព័រ៖