ព្រះត្រៃបិដក ភាគ ៣៤
ឥន្ទ្រិយ ក៏អណ្តែតទៅព្ធដ៏អាកាស បុរស (៤នាក់) មានគ្រែជាគម្រប់៥ សែងយកបុរសដែលស្លាប់ ហើយ ទៅត្រាតែដល់ទីប៉ាឆា ចំណែកគុណ និងទោស ក៏ប្រាកដឡើង ឯឆ្អឹងមានសម្បុរដូចជាកូនព្រាប គ្រឿងបូជា មានផេះជាទីបំផុត ទាននេះ មនុស្សខ្លៅ បានបញ្ញត្តទុកមកហើយ ជនទាំងឡាយណានីមួយ ទាំងពាល ទាំងបណ្ឌិត តែងពោលពាក្យថា ទានមានផល ពាក្យរបស់ជនទាំងនោះ ជាពាក្យកុហកទទេ ជនទាំងនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏សូន្យទទេ មិនកើតទៀត។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល។បេ។ ជនទាំងនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏សូន្យទទេ មិនកើតទៀត។ កាលបើវេទនាមាន។បេ។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ
ID: 636849992323896966
ទៅកាន់ទំព័រ៖