ព្រះត្រៃបិដក ភាគ ៣៤

 ​[​១៥៤​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មាន​អ្វី​ហ្ន៎​ ​ព្រោះ​អាស្រ័យ​អ្វី​ ​ប្រកាន់​អ្វី​ ​ទើប​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​បុគ្គល​ធ្វើបាប​ដោយខ្លួនឯង​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ធ្វើ​ ​កាត់​ ​(​នូវ​អវៈយវៈ​ ​មានដៃ​ ​ជាដើម​)​ ​របស់​អ្នកដទៃ​ ​ដោយខ្លួនឯង​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​កាត់​ ​បៀតបៀន​គេ​ដោយខ្លួនឯង​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​បៀតបៀន​ ​សោយសោក​ដោយខ្លួនឯង​ ​ឬ​ញ៉ាំង​អ្នកដទៃ​ ​ឲ្យ​សោយសោក​ ​លំបាក​ដោយខ្លួនឯង​ ​ឬ​ញ៉ាំង​អ្នកដទៃ​ឲ្យ​លំបាក​ ​ញាប់ញ័រ​ដោយខ្លួនឯង​ ​ឬ​ធ្វើ​គេ​ឲ្យ​ញាប់ញ័រ​ ​សម្លាប់សត្វ​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​កាត់​នូវ​ទីត​ ​ប្លន់​អ្នកស្រុក​ ​ប្លន់​យក​ទ្រព្យ​តែ​ផ្ទះ​មួយ​ ​ចាំស្ទាក់​ផ្លូវ​ ​លួច​ប្រពន្ធ​អ្នកដទៃ​ ​ពោល​ពាក្យ​កុហក​ ​បាប​របស់​បុគ្គល​អ្នកធ្វើ​នោះ​ ​មិន​មាន​ឡើយ​ ​មួយវិញទៀត​ ​បើ​បុគ្គល​ណា​ ​ធ្វើ​នូវ​សត្វ​ទាំងឡាយ​លើ​ផែនដី​នេះ​ ​ឲ្យ​មាន​លាន​នៃ​សាច់​តែ១​ ​ឲ្យ​មាន​គំនរ​នៃ​សាច់​តែ១​ ​ដោយ​គ្រឿងចក្រ​ ​មាន​ខ្នងកង់​ដ៏​មុត​ ​ដូចជា​មុខ​កំបិត​កោរ​ ​បាប​របស់​បុគ្គល​នោះ​ ​មិន​មាន​ ​ព្រោះ​អំពើនោះ​ជាហេតុ​ ​បាប​មិន​មាន​មក​ឡើយ​ ​ទោះបី​បុគ្គល​នោះ​ ​ឆ្លង​ទៅកាន់​ត្រើយ​ខាងស្តាំ​ ​នៃ​ទន្លេ​គង្គា​ ​ហើយ​សម្លាប់សត្វ​ដោយខ្លួនឯង​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​សម្លាប់​ ​កាត់​ ​(​នូវ​អវៈយវៈ​ ​មានដៃ​ ​ជាដើម​)​ ​ដោយខ្លួនឯង​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​កាត់​ ​បៀតបៀន​ដោយខ្លួនឯង​ ​
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 636849992876508573
ទៅកាន់ទំព័រ៖