ព្រះត្រៃបិដក ភាគ ៣៤
ឬប្រើអ្នកដទៃឲ្យបៀតបៀន បាបរបស់បុគ្គលនោះ មិនមាន ព្រោះអំពើនោះជាហេតុ បាបមិនមានមកឡើយ ទោះបីបុគ្គលនោះ ឆ្លងទៅកាន់ត្រើយខាងឆ្វេង នៃទន្លេគង្គា ឲ្យទានដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យឲ្យ បូជាដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យបូជា បុណ្យរបស់បុគ្គលនោះ មិនមាន ព្រោះអំពើនោះជាហេតុ បុណ្យមិនមានមកឡើយ បុណ្យមិនមានដោយទាន ដោយទូន្មាននូវឥន្ទ្រិយ ដោយសង្រួមកាយ វាចា ដោយពោលពាក្យសច្ចៈ បុណ្យមិនមានមកឡើយ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា បុគ្គល កាលធ្វើបាបដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើ។បេ។ បុណ្យមិនមាន បុណ្យមិនមានមកឡើយ។ កាលបើវេទនាមាន។បេ។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បុគ្គល ធ្វើបាបដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើ។បេ។ បុណ្យមិនមាន បុណ្យមិនមានមកឡើយ។
ID: 636849993057448923
ទៅកាន់ទំព័រ៖