ព្រះត្រៃបិដក ភាគ ៣៤
[១៥៥] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសភាពប្រែប្រួលទៅ ចុះបើមិនអាស្រ័យ នូវរបស់នោះ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បុគ្គលធ្វើបាបដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើ។បេ។ បុណ្យមិនមាន បុណ្យមិនមានមកឡើយ ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យ នូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បុគ្គលធ្វើបាប ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើ។បេ។ បុណ្យមិនមានមកឡើយ ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ របស់ណា ដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណារឿយៗ ដោយចិត្ត របស់នោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បុគ្គលធ្វើបាបដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើ។បេ។ បុណ្យមិនមាន បុណ្យមិនមានមកឡើយ ដែរឬ។
ID: 636849993243039538
ទៅកាន់ទំព័រ៖