ព្រះត្រៃបិដក ភាគ ៣៤
សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ឧបាយ និងឧបាទាន ដែលជាទីឈរ ជាទីអង្គុយ ជាទីដេកនៅ នៃចិត្តណា ក្នុងវិញ្ញាណ អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ វិញ្ញាណនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតទៀត តទៅបាន ជាពុំខាន។
ចប់ អន្តវគ្គ ទី១ ។
ឧទ្ទាននៃអន្តវគ្គនោះ គឺ
និយាយអំពីអន្តៈ គឺចំណែក១ ទុក្ខ១ សក្កាយ១ ធម៌ដែលបុគ្គលគប្បីកំណត់ដឹង១ ពួកសមណព្រាហ្មណ៍ មាន២លើក សោតាបន្នបុគ្គល១ ព្រះអរហន្ត១ បុគ្គលលះបង់នូវសេចក្តីពេញចិត្ត ២លើក។
ID: 636849960992054887
ទៅកាន់ទំព័រ៖