ព្រះត្រៃបិដក ភាគ ៣៤

មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​អរិយសាវ័ក​ ​លះបង់​សេចក្តី​សង្ស័យ​ ​ក្នុង​ឋាន​ទាំង៦នេះ​បាន​ហើយ​ ​សេចក្តី​សង្ស័យ​ក្នុង​ទុក្ខ​ ​អរិយសាវ័ក​នោះ​ ​ក៏​លះបង់​បាន​។​បេ​។​ ​សេចក្តី​សង្ស័យ​ ​ក្នុង​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់ទុក្ខ​ ​អរិយសាវ័ក​នោះ​ ​ក៏​លះបង់​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​នេះ​ ​ហៅថា​ ​សោតាបន្ន​បុគ្គល​ ​មាន​សភាព​មិន​ធ្លាក់ទៅក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មានការ​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ខាងមុខ​។​
 [​១៥៦​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មាន​អ្វី​ហ្ន៎​ ​ព្រោះ​អាស្រ័យ​អ្វី​ ​ប្រកាន់​អ្វី​ ​ទើប​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ហេតុបច្ច័យ​ ​ដែល​នាំឲ្យ​សៅហ្មង​ ​នៃ​សត្វ​ទាំងឡាយ​ ​មិន​មាន​ឡើយ​ ​សត្វ​ទាំងឡាយ​ ​រមែង​សៅហ្មង​ ​ដោយ​ឥត​ហេតុ​ ​ឥត​បច្ច័យ​ ​ហេតុបច្ច័យ​ ​ដែល​នាំឲ្យ​បរិសុទ្ធ​ ​នៃ​សត្វ​ទាំងឡាយ​ ​មិន​មាន​ឡើយ​ ​សត្វ​ទាំងឡាយ​ ​រមែង​បរិសុទ្ធ​ ​ដោយ​ឥត​ហេតុ​ ​ឥត​បច្ច័យ​ ​កម្លាំង​ក៏​មិន​មាន​ ​ព្យាយាម​ក៏​មិន​មាន​ ​កម្លាំង​របស់​បុរស​ ​ក៏​មិន​មាន​ ​សេចក្តី​សង្វាត​របស់​បុរស​ ​ក៏​មិន​មាន​ ​សត្វ​ទាំងអស់​ ​(​មាន​ឱដ្ឋ​ ​គោ​ ​លា​ ​ជាដើម​)​ ​បាណៈ​ទាំងអស់​(​១​)​ ​ភូត​ទាំងអស់​
​(​១​)​ ​សត្វ​ដែល​មាន​ឥន្ទ្រិយ១​ ​គឺ​ ​រូប​ជីវិតិន្ទ្រិយ​ ​បាន​ដល់​អសញ្ញិ​សត្វ​ ​សត្វ​ដែល​មាន​ឥន្ទ្រិយ២​ ​គឺ​ ​ចក្ខុន្ទ្រិយ១​ ​សោ​តិ​ន្ទ្រិយ១​ ​បាន​ដល់​រូបព្រហ្ម​ ​១៤ជាន់​ ​វៀរលែង​អសញ្ញី​ព្រហ្ម​ចេញ​។​
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636849993535296254
ទៅកាន់ទំព័រ៖