ព្រះត្រៃបិដក ភាគ ៣៤

(​មាន​សត្វ​កើត​ក្នុង​ស្រោម​ស៊ុត​ជាដើម​)​ ​ជីវៈ​ទាំងអស់​ ​គឺ​ធញ្ញជាតិ​ ​ឥតមាន​អំណាច​ ​ឥតមាន​កម្លាំង​ ​ឥតមាន​សេ​ចក្តីព្យ​យាម​ ​(​ក្នុង​ការ​ធ្វើឲ្យ​សៅហ្មង​ ​ឬ​បរិសុទ្ធ​)​ ​មាន​សេចក្តី​ប្រែប្រួល​ ​ដោយ​និ​យតិ​ ​និង​សង្គតិ​ ​និង​សភាវៈ​(​១​)​ ​តាំងនៅ​ក្នុង​អភិ​ជាតិ​ ​ទាំង៦​ ​ហើយ​រង​នូវ​សេចក្តី​សុខ​ ​និង​ទុក្ខ​យ៉ាងនេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ធម៌​ទាំងឡាយ​ ​របស់​យើងខ្ញុំ​ទាំងឡាយ​ ​មាន​ព្រះមានព្រះភាគ​ ​ជា​មូល​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​រូប​មាន​ ​ព្រោះ​អាស្រ័យ​នូវ​រូប​ ​ប្រកាន់​នូវ​រូប​ ​ទើប​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ហេតុ​ ​បច្ច័យ​ ​មិន​មាន​ឡើយ​។​បេ​។​ ​តែង​រង​នូវ​សេចក្តី​សុខ​ ​និង​ទុក្ខ​។​ ​កាលបើ​វេទនា​មាន​។​បេ​។​ ​កាលបើ​សញ្ញា​មាន​។​ ​កាលបើ​សង្ខារ​ទាំងឡាយ​មាន​។​ ​កាលបើ​វិញ្ញាណ​មាន​ ​ព្រោះ​អាស្រ័យ​នូវ​វិញ្ញាណ​ ​ប្រកាន់​នូវ​វិញ្ញាណ​ ​ទើប​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ហេតុ​ ​បច្ច័យ​មិន​មាន​ឡើយ​។​បេ​។​ ​តែង​រង​នូវ​សេចក្តី​សុខ​ ​និង​ទុក្ខ​។​
​(​១​)​ ​សេចក្តី​ជិតស្និទ្ធ​មិន​បែកធ្លាយ​ ​ដូច​ដុំ​កែវមណី​ ​ដែល​មិន​ប្រេះឆា​ ​ឈ្មោះថា​និ​យតិ​។​ ​ការ​ត្រាច់​រង្គាត់​ទៅ​ ​ក្នុង​អភិ​ជាតិ​ទាំង៦​ ​ឈ្មោះថា​សង្គតិ​។​ ​ធម្មតា​ ​ដែល​បាន​កើត​ឡើង​ដូច​ៗ​គ្នា​ ​ឈ្មោះថា​សភាវៈ​ ​ដូច​បន្លា​ ​ដែល​ស្រួច​ឯង​ ​ផ្លែ​ខ្វិត​ ​មាន​សណ្ឋាន​មូល​ ​ដោយខ្លួនឯង​ ​សត្វ​ម្រឹគ​បក្សី​ទាំងពួង​ ​មាន​រូបរាង​វិ​ចិ​ត្រ​ផ្សេង​ៗ​ ​ដោយធម្មតា​ឯង​ ​យ៉ាងណាមិញ​ ​លោក​ទាំងអស់​ ​មាន​សេចក្តី​ប្រែប្រួល​ទៅជា​ដូ​ច្នោះ​ៗ​ ​មិនបាច់​អាស្រ័យហេតុ​បច្ច័យ​ឡើយ​ ​ដូច​បន្លា​ ​ជាដើម​ ​យ៉ាងនោះ​ឯង​ ​ឈ្មោះថា​ ​សភាវៈ​។​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636849993809051912
ទៅកាន់ទំព័រ៖