ព្រះត្រៃបិដក ភាគ ៣៤
អរិយសាវ័កនោះ ក៏លះបង់បាន។បេ។ សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។
[១៥៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា កាយទាំងនេះ មាន៧ប្រការ គ្មានអ្នកធ្វើបាន គ្មានអ្នកបង្គាប់ឲ្យធ្វើបាន គ្មានអ្នកតាក់តែងបាន
(១) មិនគប្បីតាក់តែងបាន ជាសភាវៈអារ
(២) តាំងនៅដូចជាកំពូលភ្នំ ឋិតនៅនឹងថ្កល់ ដូចជាសសរគោល កាយទាំងនោះ មិនញាប់ញ័រ មិនប្រែប្រួល មិនបៀតបៀនគ្នាទៅវិញទៅមក មិនអាចឲ្យសេចក្តីសុខ ឬទុក្ខ ដល់គ្នាទៅវិញទៅមកទេ។ កាយទាំង៧ តើដូចម្តេច។ កាយ គឺដី១ កាយ គឺទឹក១ កាយ គឺភ្លើង១ កាយ គឺខ្យល់១ សុខ១ ទុក្ខ១ ជីវិត១។ កាយទាំង៧នេះឯង គ្មានអ្នកធ្វើបាន គ្មានអ្នកបង្គាប់ឲ្យធ្វើបាន គ្មានអ្នកតាក់តែងបាន មិនគប្បីតាក់តែងបាន
(១) តាក់តែងដោយឫទ្ធិមិនបាន។ (២) គ្មានផលជាពូជតទៅ ដូចសត្វចិញ្ចឹម ដែលគ្មានកូន និងដើមត្នោតឈ្មោល ជាដើម។
ID: 636849994309480535
ទៅកាន់ទំព័រ៖