ព្រះត្រៃបិដក ភាគ ៣៤

អភិ​ជាតិ​(​១​)​ ​មាន​ចំនួន​ ​៦​ ​បុរិស​ភូមិ​(​២​)​ ​មាន​ចំនួន៨​ ​ពួក​អាជីវក​ ​មាន​ចំនួន៤ពាន់​ ​៩រយ​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​មាន​ចំនួន​ ​៤ពាន់​ ​៩រយ​ ​លំនៅ​នាគ​ ​មាន​ចំនួន​ ​៤ពាន់​ ​៩រយ​ ​ឥន្ទ្រិយ​ ​មាន​ចំនួន២ពាន់​ ​នរក​ ​មាន​ចំនួន៣ពាន់​ ​ធាតុ​ដែល​ប្រកបដោយ​ធូលី​ ​(​មាន​ខ្នងដៃ​ ​ខ្នងជើង​ជាដើម​)​ ​មាន​ចំនួន​ ​៣៦​ ​ពួក​គ័ភ៌​នៃ​សត្វ​ ​ដែល​មាន​សញ្ញា​(​៣​)​ ​មាន​ចំនួន​ ​៧​ ​
(​១​)​ ​ឯ​អភិ​ជាតិ​ ​ទាំង៦នោះ​ ​គឺ​ ​ក​ណ្ហា​ភិ​ជាតិ​ ​(​ជាតិ​ខ្មៅ​)​ ​បាន​ដល់​ព្រានម្រឹគ​ ​ព្រានបក្សី​ ​ជាដើម១​ ​និ​លា​ភិ​ជាតិ​ ​(​ជាតិ​ខៀវ​)​ ​បាន​ដល់​ភិក្ខុ​ ​ដែល​បួស​ក្នុង​ព្រះពុទ្ធ​សាសនា១​ ​លោ​ហិតា​ភិ​ជាតិ​ ​(​ជាតិ​ក្រហម​)​ ​បាន​ដល់​ពួក​និ​គ្រ​ណ្ឌ១​ ​)​ ​ហលិទ្ធា​ភិ​ជាតិ​ ​(​ជាតិ​លឿង​ដូច​រមៀត​)​ ​បាន​ដល់​ពួក​អ​ចេ​ល​សាវ័ក១​ ​សុក្កា​ភិ​ជាតិ​ ​(​ជា​តិស​)​ ​បាន​ដល់​ពួក​អាជីវក១​ ​បរម​សុក្កា​ភិ​ជាតិ​ ​(​ជា​តិ​ស​ណាស់​)​ ​បាន​ដល់​ពួក​ជន​ ​ជា​នន្ទ​គោត្រ​ ​និង​វ​ច្ឆ​គោត្រ​ ​ជាដើម១​។​ ​(​២​)​ ​ឯ​បុរិស​ភូមិ​ ​ទាំង៨នោះ​ ​គឺ​មន្ទ​ភូមិ​ ​(​កាលដែល​នៅ​ល្ងង់ខ្លៅ​ ​បាន​ដល់​ទារក​ ​ដែល​ទើប​ប្រសូត​មក​ ​បាន៧ថ្ងៃ​ ​នៅ​ល្ងង់​ ​វង្វេង១​ ​ខិ​ឌ្ឌា​ភូមិ​ ​(​កាលដែល​មាន​ល្បែង​)​ ​បាន​ដល់​ទារក​ ​ដែល​មក​អំពី​ទុក្ខ​គតិ​ ​យំ​ស្រែក​ច្រើន​ ​ឬ​ទារក​ ​ដែល​មក​អំពី​សុគតិ​ ​រឭក​ឃើញ​សុគតិ​ ​ហើយ​សើច​រីករាយ​សប្បាយ​ច្រើន១​ ​បទ​វិ​មំស​ភូមិ​ ​(​កាលដែល​ទើប​រៀន​ដើរ​)​ ​បាន​ដល់​ទារក​ ​ដែល​ទើប​ចេះ​កាន់ដៃ​មាតាបិតា​ ​រៀន​ដើរ១​ ​ឧជុ​គត​ភូមិ​ ​(​កាលដែល​ដើរ​ត្រង់​បាន​)​ ​បាន​ដល់​ទារក​ ​ដែល​ចេះ​ដើរ​ ​រឹងប៉ឹង​ហើយ១​ ​សេក្ខភូមិ​ ​(​កាលដែល​សិក្សា​សិល្ប​)​១​ ​សមណ​ភូមិ​ ​(​កាលដែល​ចេញ​បួស​)​១​ ​ជិន​ភូមិ​ ​(​កាលដែល​រៀន​សិល្ប​ ​អំពីសំណាក់​អាចារ្យ​ចេះដឹង​ស្រេចហើយ​)​១​ ​បន្ន​ភូមិ​ ​(​កាល​បួស​ហើយ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ឬ​ប្រតិបត្តិ​ធម៌​ ​ឬ​ចាស់​គ្រាំគ្រា​)​១​។​ ​(​៣​)​ ​សត្វ​ដែល​មាន​សញ្ញា​ ​៧​ ​នោះ​គឺ​ ​ឱដ្ឋ១​ ​គោ១​ ​លា១​ ​ពពែ១​ ​សត្វ​ចិញ្ចឹម១​ ​ម្រឹគ១​ ​ក្របី១​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636849994967158152
ទៅកាន់ទំព័រ៖