ព្រះត្រៃបិដក ភាគ ៣៤

ពួក​គ័ភ៌​ ​នៃ​វត្ថុ​ដែល​ឥត​សញ្ញា​(​១​)​ ​មាន៧​ ​ពួក​គ័ភ៌​ ​នៃជា​តិ​ ​ដែល​ដុះ​អំពី​ថ្នាំង​ ​(​មាន​អំពៅ​ជាដើម​)​ ​មាន​ចំនួន​ ​៧​ ​ពួក​ទេវតា​ ​មាន​ចំនួន៧​ ​ពួក​មនុស្ស​ ​មាន​ចំនួន៧​ ​ពួក​បី​សាច​ ​មាន​ចំនួន៧​ ​ស្រះ​ ​មាន​ចំនួន៧​ ​រអាងភ្នំ​ធំ​ ​មាន​ចំនួន៧​ ​រអាងភ្នំ​តូច​ ​មាន​ចំនួន៧០០​ ​ជ្រោះ​ធំ​មាន​ចំនួន៧​ ​ជ្រោះ​តូច​ ​មាន​ចំនួន៧០០​ ​សុបិន​ធំ​ ​មាន​ចំនួន៧​ ​សុបិន​តូច​ ​មាន​ចំនួន៧០០​ ​ជនពាល​ក្តី​ ​ជន​ជា​បណ្ឌិត​ក្តី​ ​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​(​ក្នុង​វដ្តសង្សារ​)​ ​អស់​កាល​ចំនួន​ ​៨លាន​ ​៤សែន​ ​មហា​កប្ប​ហើយ​ ​នឹង​ធ្វើ​នូវ​ទីបំផុត​ ​នៃ​ទុក្ខ​បាន​ ​បុគ្គល​កំណត់ទុក​ថា​ ​អាត្មាអញ​ ​នឹង​ធ្វើ​កម្ម​ ​ដែល​មិនទាន់​ចាស់​ ​ឲ្យ​ចាស់​ផង​ ​អាត្មាអញ​ ​បាន​ពាល់​ត្រូវ​រឿយ​ៗ​ ​នូវ​កម្ម​ចាស់​ស្រាប់ហើយ​ ​ៗ​ ​ធ្វើឲ្យ​អស់​ទៅ​ ​ដោយ​សីល​នេះ​ក្តី​ ​ដោយ​វត្ត​នេះ​ក្តី​ ​ដោយ​តបៈ​នេះ​ក្តី​ ​ដោយ​ព្រហ្មចរិយៈ​នេះ​ក្តី​ ​ដូច្នេះ​ ​មិន​មាន​ក្នុង​មហា​កប្ប​ទាំងនោះ​ឡើយ​ ​សេចក្តី​សុខទុក្ខ​ ​ដែល​ធ្វើឲ្យ​មាន​ទីបំផុត​ ​ដូច​គេ​វាល់​របស់​ ​ដោយ​ទោ​ណៈ​ ​មិន​មាន​ក្នុង​សង្សារវដ្ត​ ​យ៉ាងនេះ​ឡើយ​ ​សង្សារ​ ​មិន​មាន​សេចក្តី​សាបសូន្យ​ ​សេចក្តី​ចម្រើន​ ​មិន​មាន​ខ្ពស់​ទាប​។​ ​ដូច​រមូរ​ ​នៃ​អំបោះ​ ​ដែលគេ​បោះចោល​ទៅ​ ​រមូរ​អំបោះ​នោះ​ ​ក៏​រលា​អស់​ ​(​ត្រឹមតែ​កំណាត់​អំបោះ​ប៉ុណ្ណោះ​)​ ​យ៉ាងណាមិញ​។​ ​
​(​១​)​ ​ធញ្ញជាតិ៧​ ​គឺ​ ​ស្រូវសាលី១​ ​ស្រូវខ្សាយ១​ ​ស្រូវដំណើប១​ ​ស្រង៉ែ១​ ​កន្ទុយដំរី១​ ​ស្ទួយ១​ ​គែលលក១​។​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636849995257084734
ទៅកាន់ទំព័រ៖