ព្រះត្រៃបិដក ភាគ ៣៤
ជនពាលក្តី ជនជាបណ្ឌិតក្តី មានសង្សារលាទៅ ក៏អណ្តែត ហើរទៅកាន់សេចក្តីសុខទុក្ខបាន យ៉ាងដូច្នេះឯង។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា កាយទាំង៧នេះ គ្មានអ្នកធ្វើទេ គ្មានអ្នកបង្គាប់ឲ្យធ្វើទេ។បេ។ រមែងអណ្តែតហើរទៅកាន់សេចក្តីសុខទុក្ខ។ កាលបើវេទនាមាន។បេ។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា កាយទាំង៧នេះ គ្មានអ្នកធ្វើទេ គ្មានអ្នកបង្គាប់ឲ្យធ្វើទេ។បេ។ រមែងអណ្តែតហើរទៅកាន់សេចក្តីសុខទុក្ខ។
[១៥៩] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា កាយទាំង៧នេះ គ្មានអ្នកធ្វើទេ គ្មានអ្នកបង្គាប់ឲ្យធ្វើទេ។បេ។ រមែងអណ្តែត ហើរទៅកាន់សេចក្តីសុខទុក្ខដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ វេទនា
ID: 636849995453585974
ទៅកាន់ទំព័រ៖