ព្រះត្រៃបិដក ភាគ ៣៤
            
        
        
            
            
                
                ។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា កាយទាំង៧នេះ គ្មានអ្នកធ្វើទេ គ្មានអ្នកបង្គាប់ឲ្យធ្វើទេ។បេ។ រមែងអណ្តែត ហើរទៅកាន់សេចក្តីសុខទុក្ខដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ របស់ណា ដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណារឿយៗ ដោយចិត្ត របស់នោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា កាយទាំង៧នេះ គ្មានអ្នកធ្វើទេ គ្មានអ្នកបង្គាប់ឲ្យធ្វើទេ។បេ។ ជនពាលក្តី ជនជាបណ្ឌិតក្តី មានសង្សាររលាចេញ អណ្តែត ហើរទៅកាន់សេចក្តីសុខទុក្ខ ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ
            
            
         
        
            
                ID: 636849995632226191 
                
            
            
                ទៅកាន់ទំព័រ៖