ព្រះត្រៃបិដក ភាគ ៣៤

​ធម្មកថិក​វគ្គ​


 [​២៧​]​ ​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​បេ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ហើយ​ ​បាន​ក្រាបទូល​សួរ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​ដែល​ហៅថា​ ​អវិជ្ជា​ ​អវិជ្ជា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​អវិជ្ជា​ ​តើ​ដូចម្តេច​ ​បុគ្គល​ប្រកបដោយ​អវិជ្ជា​ ​ដោយហេតុ​យ៉ាងណា​។​ ​ម្នាល​ភិក្ខុ​ ​បុថុជ្ជន​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​ចេះដឹង​ ​មិនដឹង​ច្បាស់​នូវ​រូប​ ​មិនដឹង​ច្បាស់​ ​នូវ​ហេតុ​នាំឲ្យកើត​រូប​ ​មិនដឹង​ច្បាស់​ ​នូវ​សេចក្តី​រំលត់​រូប​ ​មិនដឹង​ច្បាស់​ ​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រំលត់​រូប​។​ ​មិនដឹង​ច្បាស់​ ​នូវ​វេទនា​។​ ​មិនដឹង​ច្បាស់​ ​នូវ​សញ្ញា​។​ ​មិនដឹង​ច្បាស់​ ​នូវ​សង្ខារ​ទាំងឡាយ​។​ ​មិនដឹង​ច្បាស់​ ​នូវ​វិញ្ញាណ​។​បេ​។​ ​មិនដឹង​ច្បាស់​ ​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រំលត់​វិញ្ញាណ​។​ ​ម្នាល​ភិក្ខុ​ ​នេះ​ហៅថា​ ​អវិជ្ជា​ ​បុគ្គល​ប្រកបដោយ​អវិជ្ជា​ ​ដោយហេតុ​យ៉ាងនេះ​។​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636849961227488353
ទៅកាន់ទំព័រ៖