ព្រះត្រៃបិដក ភាគ ៣៤

 ​[​១៦១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​សម្គាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​រូប​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​បេ​។​ ​មាន​សភាព​ប្រែប្រួល​ទៅ​ ​បើ​មិន​អាស្រ័យ​នូវ​របស់​នោះ​ទេ​ ​តើ​គួរ​មាន​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​លោក​ទៀង​ ​ដែរ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​វេទនា​។​បេ​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​បេ​។​ ​ចុះបើ​មិន​អាស្រ័យ​នូវ​របស់​នោះ​ទេ​ ​តើ​គួរ​មាន​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​លោក​ទៀង​ ​ដែរ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​របស់​ណា​ ​ដែល​បុគ្គល​បានឃើញ​ ​បានឮ​ ​បាន​ពាល់ត្រូវ​ ​បានដឹង​ច្បាស់​ ​បាន​ដល់​ ​បាន​ស្វែងរក​ ​បាន​ពិ​ចារ​ណា​រឿយ​ៗ​ ​ដោយចិត្ត​ ​របស់​នោះ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សភាព​ប្រែប្រួល​ទៅ​ ​បើ​មិន​អាស្រ័យ​នូវ​របស់​នោះ​ទេ​ ​តើ​គួរ​មាន​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​លោក​ទៀង​ ​ដែរ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​អរិយសាវ័ក​ ​លះបង់​សេចក្តី​សង្ស័យ​ ​ក្នុង​ឋាន​ទាំង៦នេះ​ ​បាន​ហើយ​ ​សេចក្តី​សង្ស័យ​ក្នុង​ទុក្ខ​ ​អរិយសាវ័ក​នោះ​ ​ក៏​លះបង់​បាន​។​បេ​។​
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636849996010437824
ទៅកាន់ទំព័រ៖