ព្រះត្រៃបិដក ភាគ ៣៤

​សេចក្តី​សង្ស័យ​ ​ក្នុង​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់ទុក្ខ​ ​អរិយសាវ័ក​នោះ​ ​ក៏​លះបង់​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​នេះ​ ​ហៅថា​ ​សោតាបន្ន​បុគ្គល​ ​មាន​សភាព​ ​មិន​ធ្លាក់ទៅក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មានការ​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ខាងមុខ​។​
 [​១៦២​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មាន​អ្វី​ហ្ន៎​ ​ព្រោះ​អាស្រ័យ​អ្វី​ ​ប្រកាន់​អ្វី​ ​ទើប​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​លោក​មិន​ទៀង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ធម៌​ទាំងឡាយ​ ​របស់​យើងខ្ញុំ​ទាំងឡាយ​ ​មាន​ព្រះមានព្រះភាគ​ ​ជា​មូល​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​រូប​មាន​។​បេ​។​ ​កាលបើ​វេទនា​មាន​។​ ​កាលបើ​សញ្ញា​មាន​។​ ​កាលបើ​សង្ខារ​ទាំងឡាយ​មាន​។​ ​កាលបើ​វិញ្ញាណ​មាន​ ​វិញ្ញាណ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​បេ​។​ ​ចុះបើ​មិន​អាស្រ័យ​នូវ​របស់​នោះ​ទេ​ ​តើ​គួរ​មាន​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​លោក​មិន​ទៀង​ ​ដែរ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​របស់​ណា​ ​ដែល​បុគ្គល​បានឃើញ​ ​បានឮ​ ​បាន​ពាល់ត្រូវ​ ​បានដឹង​ច្បាស់​ ​បាន​ដល់​ ​បាន​ស្វែងរក​ ​បាន​ពិ​ចារ​ណា​រឿយ​ៗ​ ​ដោយចិត្ត​ ​របស់​នោះ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​បេ​។​ ​ចុះបើ​មិន​អាស្រ័យ​នូវ​របស់​នោះ​ទេ​ ​តើ​គួរ​មាន​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636849996199788654
ទៅកាន់ទំព័រ៖