ព្រះត្រៃបិដក ភាគ ៣៤

​បាន​ដល់​ ​បាន​ស្វែងរក​ ​បាន​ពិ​ចារ​ណា​រឿយ​ៗ​ ​ដោយចិត្ត​ ​របស់​នោះ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​ព្រះអង្គ​។​ ​របស់​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សភាព​ប្រែប្រួល​ទៅ​ ​បើ​មិន​អាស្រ័យ​នូវ​របស់​នោះ​ទេ​ ​តើ​គួរ​មាន​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​សត្វ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ដែរ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​អរិយសាវ័ក​ ​លះបង់​សេចក្តី​សង្ស័យ​ ​ក្នុង​ឋាន​ទាំង៦នេះ​ ​បាន​ហើយ​ ​សេចក្តី​សង្ស័យ​ក្នុង​ទុក្ខ​ ​អរិយសាវ័ក​នោះ​ ​ក៏​លះបង់​បាន​ ​សេចក្តី​សង្ស័យ​ក្នុង​ហេតុ​ ​ជាទី​កើតឡើង​នៃ​ទុក្ខ​ ​អរិយសាវ័ក​នោះ​ ​ក៏​លះបង់​បាន​។​បេ​។​ ​ជា​បុគ្គល​ទៀង​ ​មានការ​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ខាងមុខ​។​

​ចប់​ ​សោតាបត្តិ​វគ្គ​ ​ទី១​ ​។​
​ចប់​ ​វេយ្យាករណ៍​ ​១៨​ ​។​

ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 636849997342163994
ទៅកាន់ទំព័រ៖