ព្រះត្រៃបិដក ភាគ ៣៤
ម្នាលភិក្ខុទាំងឡាយ កាលបើមានទុក្ខ ព្រោះតែអាស្រ័យទុក្ខ ប្រកាន់ទុក្ខ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ទឹកស្ទឹងមិនហូរ ស្រីមានគ័ភ៌មិនសម្រាលកូន ព្រះចន្ទ និងព្រះអាទិត្យ មិនរះឡើង ឬមិនលិចទៅ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ (ឯវេយ្យាករណ៍ ដ៏ពិស្តារ ទាំង១៨ មានដំណើរដូចមុន)។
[១៧៤] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំ មានព្រះមានព្រះភាគជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានរូប ព្រោះតែអាស្រ័យរូប ប្រកាន់រូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន។ កាលបើមានវេទនា។បេ។ កាលបើមានសញ្ញា។ កាលបើមានសង្ខារទាំងឡាយ។ កាលបើមានវិញ្ញាណ ព្រោះតែអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន។
ID: 636849997980210488
ទៅកាន់ទំព័រ៖