ព្រះត្រៃបិដក ភាគ ៣៤

  ​[​២៨​]​ ​ក្រុង​សាវត្ថី​។​ ​លុះ​ភិក្ខុ​នោះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបទូល​សួរ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​ដែល​ហៅថា​ ​វិជ្ជា​ ​វិជ្ជា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​វិជ្ជា​ ​តើ​ដូចម្តេច​ ​បុគ្គល​ប្រកបដោយ​វិជ្ជា​ ​ដោយហេតុ​យ៉ាងណា​។​ ​ម្នាល​ភិក្ខុ​ ​អរិយសាវ័ក​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកចេះដឹង​ ​រមែង​ដឹង​ច្បាស់​នូវ​រូប​ ​នូវ​ហេតុ​នាំឲ្យកើត​រូប​។​បេ​។​ ​ដឹង​ច្បាស់​ ​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រំលត់​រូប​។​ ​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​ដឹង​ច្បាស់​ ​នូវ​សង្ខារ​ទាំងឡាយ​។​បេ​។​ ​ដឹង​ច្បាស់​ ​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រំលត់​វិញ្ញាណ​។​ ​ម្នាល​ភិក្ខុ​ ​នេះ​ហៅថា​ ​វិជ្ជា​ ​បុគ្គល​ប្រកបដោយ​វិជ្ជា​ ​ដោយហេតុ​យ៉ាងនេះ​។​
 [​២៩​]​ ​ក្រុង​សាវត្ថី​។​ ​លុះ​ភិក្ខុ​នោះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបទូល​សួរ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​ដែល​ហៅថា​ ​ធម្មកថិក​ ​ធម្មកថិក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ធម្មកថិក​ ​តើ​ដោយហេតុ​យ៉ាងណា​ ​ភិក្ខុ​អ្នកប្រតិបត្តិ​ធម៌​ ​សមគួរ​តាម​ធម៌​ ​ដោយហេតុ​យ៉ាង​ ​ភិក្ខុ​អ្នក​ដល់​នូវ​ព្រះនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​ ​ដោយហេតុ​យ៉ាងណា​។​ ​ម្នាល​ភិក្ខុ​ ​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636849963239313423
ទៅកាន់ទំព័រ៖