ព្រះត្រៃបិដក ភាគ ៣៤

 ​[​១៧៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​សម្គាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​រូប​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​បេ​។​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​បើ​មិន​អាស្រ័យ​នូវ​របស់​នោះ​ទេ​ ​តើ​គួរ​មាន​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ខ្លួន​នឹង​មាន​រូប​ ​ទាំង​មិន​មាន​រោគ​ដែរ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មានទុក្ខ​ ​ព្រោះតែ​អាស្រ័យ​ទុក្ខ​ ​ប្រកាន់​ទុក្ខ​ ​ដូច្នេះ​ឯង​ ​ទើប​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ខ្លួន​ ​នឹង​មាន​រូប​ ​ទាំង​មិន​មាន​រោគ​។​ ​វេទនា​។​បេ​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​បេ​។​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​បើ​មិន​អាស្រ័យ​នូវ​របស់​នោះ​ទេ​ ​តើ​គួរ​មាន​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ខ្លួន​ ​នឹង​មាន​រូប​ ​ទាំង​មិន​មាន​រោគ​ដែរ​ឬ​។​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មានទុក្ខ​ ​ព្រោះតែ​អាស្រ័យ​ទុក្ខ​ ​ប្រកាន់​ទុក្ខ​ ​ដូច្នេះ​ឯង​ ​ទើប​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ខ្លួន​ ​នឹង​មាន​រូប​ ​ទាំង​មិន​មាន​រោគ​។​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636849998579034739
ទៅកាន់ទំព័រ៖