ព្រះត្រៃបិដក ភាគ ៣៤
[១៨៤] បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។
បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានរូប ព្រោះតែអាស្រ័យរូប ប្រកាន់រូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។ កាលបើមានវេទនា។បេ។ កាលបើមានសញ្ញា។ កាលបើមានសង្ខារទាំងឡាយ។ កាលបើមានវិញ្ញាណ ព្រោះតែអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។
[១៨៥] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានទុក្ខ ព្រោះតែអាស្រ័យទុក្ខ ប្រកាន់ទុក្ខ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។ វេទនា។បេ។
ID: 636849999154997682
ទៅកាន់ទំព័រ៖