ព្រះត្រៃបិដក ភាគ ៣៤
សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានទុក្ខ ព្រោះតែអាស្រ័យទុក្ខ ប្រកាន់ទុក្ខ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ (បេយ្យាលទី២)។
[១៨៦] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះតែអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ទឹកស្ទឹងមិនហូរ
ID: 636849999359159360
ទៅកាន់ទំព័រ៖