ព្រះត្រៃបិដក ភាគ ៣៤
ស្រីមានគ័ភ៌មិនសម្រាលកូន ព្រះចន្ទ និងព្រះអាទិត្យ មិនរះឡើង ឬមិនលិចទៅ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំ មានព្រះមានព្រះភាគជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានរូប ព្រោះតែអាស្រ័យរូប ប្រកាន់រូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ កាលបើមានវេទនា។បេ។ កាលបើមានសញ្ញា។ កាលបើមានសង្ខារទាំងឡាយ។ កាលបើមានវិញ្ញាណ ព្រោះតែអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។
ID: 636849999517458414
ទៅកាន់ទំព័រ៖