ព្រះត្រៃបិដក ភាគ ៣៤

​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​កាលបើ​របស់​នោះ​មាន​ ​ព្រោះតែ​អាស្រ័យ​របស់​នោះ​ ​ដូច្នេះ​ឯង​ ​ទើប​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​។​បេ​។​ ​តាំងនៅ​នឹងថ្កល់​ ​ដូចជា​សសរ​គោល​។​
 (​សូត្រ​ទាំង២៦​ ​បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ​)​។​
 [​១៨៨​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មាន​អ្វី​ហ្ន៎​ ​ព្រោះតែ​អាស្រ័យ​អ្វី​ ​ប្រកាន់​អ្វី​ ​ទើប​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ខ្លួន​ ​នឹង​មិន​ទុក្ខ​ ​មិនសុខ​ ​ទាំង​មិន​មាន​រោគ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ធម៌​ទាំងឡាយ​ ​របស់​យើងខ្ញុំ​ ​មាន​ព្រះមានព្រះភាគ​ ​ជា​មូល​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មាន​រូប​ ​ព្រោះតែ​អាស្រ័យ​រូប​ ​ប្រកាន់​រូប​ ​ទើប​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ខ្លួន​ ​នឹង​មិន​ទុក្ខ​ ​មិនសុខ​ ​ទាំង​មិន​មាន​រោគ​។​ ​កាលបើ​មាន​វេទនា​។​បេ​។​ ​កាលបើ​មាន​សញ្ញា​។​ ​កាលបើ​មាន​សង្ខារ​ទាំងឡាយ​ ​។​ ​កាលបើ​មានវិញ្ញាណ​ ​ព្រោះតែ​អាស្រ័យ​វិញ្ញាណ​ ​ប្រកាន់​វិញ្ញាណ​ ​ទើប​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ខ្លួន​ ​នឹង​មិន​ទុក្ខ​ ​មិនសុខ​ ​ទាំង​មិន​មាន​រោគ​។​
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636849999966554101
ទៅកាន់ទំព័រ៖