ព្រះត្រៃបិដក ភាគ ៣៤
[១៨៩] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគបានដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ របស់ណា មិនទៀង របស់នោះជាទុក្ខ កាលបើមានរបស់នោះ ព្រោះតែអាស្រ័យរបស់នោះ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ របស់ណា មិនទៀង របស់នោះ
ID: 636850000150524623
ទៅកាន់ទំព័រ៖