ព្រះត្រៃបិដក ភាគ ៣៤

​បើ​ភិក្ខុ​សម្តែង​ធម៌​ ​ដើម្បី​សេចក្តី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​សេចក្តី​រំលត់​រូប​ ​ទើប​គួរ​ហៅថា​ ​ភិក្ខុ​ជា​ធម្មកថិក​។​ ​ម្នាល​ភិក្ខុ​ ​បើ​ភិក្ខុ​ប្រតិបត្តិ​ ​ដើម្បី​សេចក្តី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​សេចក្តី​រំលត់​រូប​ ​ទើប​គួរ​ហៅថា​ ​ភិក្ខុ​អ្នកប្រតិបត្តិ​ធម៌​ ​សមគួរ​តាម​ធម៌​។​ ​ម្នាល​ភិក្ខុ​ ​បើ​ភិក្ខុ​រួចផុត​ស្រឡះ​ ​ព្រោះ​នឿយណាយ​ ​ព្រោះ​ប្រាសចាក​តម្រេក​ ​ព្រោះ​សេចក្តី​រលត់​ ​ព្រោះ​មិនបាន​ប្រកាន់​នូវ​រូប​ ​ទើប​គួរ​ហៅថា​ ​ភិក្ខុ​អ្នក​ដល់​នូវ​ព្រះនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ ​បើ​វេទនា​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​បើ​សញ្ញា​។​ ​ម្នាល​ភិក្ខុ​ ​បើ​សង្ខារ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ ​បើ​ភិក្ខុ​សំដែងធម៌​ ​ដើម្បី​សេចក្តី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​សេចក្តី​រំលត់​រូប​ ​ទើប​គួរ​ហៅថា​ ​ភិក្ខុ​ជា​ធម្មកថិក​។​ ​ម្នាល​ភិក្ខុ​ ​បើ​ភិក្ខុ​ប្រតិបត្តិ​ ​ដើម្បី​សេចក្តី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​សេចក្តី​រំលត់​វិញ្ញាណ​ ​ទើប​គួរ​ហៅថា​ ​ភិក្ខុ​អ្នកប្រតិបត្តិ​ធម៌​ ​សមគួរ​តាម​ធម៌​។​ ​ម្នាល​ភិក្ខុ​ ​បើ​ភិក្ខុ​រួចផុត​ស្រឡះ​ ​ព្រោះ​នឿយណាយ​ ​ព្រោះ​ប្រាសចាក​តម្រេក​ ​ព្រោះ​សេចក្តី​រំលត់​ ​ព្រោះ​មិនបាន​ប្រកាន់​ ​នូវ​វិញ្ញាណ​ ​ទើប​គួរ​ហៅថា​ ​ភិក្ខុ​អ្នក​ដល់​នូវ​ព្រះនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​។​
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 636849963563371958
ទៅកាន់ទំព័រ៖