ព្រះត្រៃបិដក ភាគ ៣៤
នឿយណាយនឹងវេទនាផង នឿយណាយនឹងសញ្ញាផង នឿយណាយនឹងសង្ខារទាំងឡាយផង នឿយណាយនឹងវិញ្ញាណផង កាលបើនឿយណាយ ក៏ប្រាសចាកតម្រេក ព្រោះការប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះ កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ អរិយសាវ័កនោះ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ (វេយ្យាករណ៍ ទាំង១៨ មានដំណើរដូចមុន សូត្រ២៦ បណ្ឌិតត្រូវសំដែងឲ្យពិស្តារ ដូចដំណើរទីពីរផងចុះ សូត្រ២៦ បណ្ឌិតត្រូវសំដែងឲ្យពិស្តារ ដូចដំណើរទីបី សូត្រ២៦ បណ្ឌិតត្រូវសំដែងឲ្យពិស្តារ ដូចដំណើរទីបួន)។
ចប់ ទិដ្ឋិសំយុត្ត ។
ID: 636850001490891288
ទៅកាន់ទំព័រ៖