ព្រះត្រៃបិដក ភាគ ៣៤

​បាន​ចុះ​ស៊ប់​ ​កាន់​សម្មត្ត​និយាម​ ​ចុះ​ស៊ប់​ ​កាន់​សប្បុរិស​ភូមិ​ ​កន្លង​បង់​នូវ​បុថុជ្ជន​ភូមិ​ ​ជា​អ្នក​លែង​ធ្វើអំពើ​ ​ដែល​ធ្វើ​ហើយ​នាំឲ្យ​ទៅ​កើត​ក្នុង​នរក​ ​ឬ​កំណើត​សត្វតិរច្ឆាន​ ​ឬក៏​បិ​ត្តិ​វិស័យ​ ​ជា​បុគ្គល​ទៀង​ ​នឹង​មិន​ធ្វើ​មរណកាល​ ​ក្នុង​ពេល​ដែល​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សោតាបត្តិផល​នៅឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណា​ ​មួយ​បាន​ត្រាស់​ដឹង​ធម៌​ទាំងនេះ​ ​ដោយ​ប្រមាណ​ ​នៃ​ប្រាជ្ញា​យ៉ាងនេះ​។​ ​បុគ្គល​នេះ​ ​ហៅថា​ ​ធម្មា​នុ​សារី​ ​បាន​ចុះ​ស៊ប់​ ​កាន់​សម្មត្ត​និយាម​ ​ចុះ​ស៊ប់​ ​កាន់​សប្បុរិស​ភូមិ​ ​កន្លង​បង់​ ​នូវ​បុថុជ្ជន​ភូមិ​ ​ជា​អ្នក​លែង​ធ្វើអំពើ​ ​ដែល​ធ្វើ​ហើយ​នាំឲ្យ​ទៅ​កើត​ក្នុង​នរក​ ​ឬ​កំណើត​សត្វតិរច្ឆាន​ ​ឬក៏​បិ​ត្តិ​វិស័យ​ ​ជា​បុគ្គល​ទៀង​ ​នឹង​មិន​ធ្វើ​មរណកាល​ ​ក្នុង​ពេល​ដែល​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សោតាបត្តិផល​នៅឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណា​ ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​នូវ​ធម៌​ទាំងនេះ​។​ ​បុគ្គល​នេះ​ ​ហៅថា​ ​សោតាបន្ន​បុគ្គល​ ​មាន​សភាព​មិន​ធ្លាក់ទៅក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មានការ​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ខាងមុខ​។​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636850035429862486
ទៅកាន់ទំព័រ៖