ព្រះត្រៃបិដក ភាគ ៣៤
[៣០] ក្រុងសាវត្ថី។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា ធម្មកថិក ធម្មកថិក បពិត្រព្រះអង្គដ៏ចម្រើន ធម្មកថិក តើដោយហេតុយ៉ាងណា ភិក្ខុអ្នកប្រតិបត្តិធម៌ សមគួរតាមធម៌ ដោយហេតុយ៉ាង ភិក្ខុអ្នកដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ដោយហេតុយ៉ាងណា។ ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរំលត់រូប ទើបគួរហៅថា ភិក្ខុជាធម្មកថិក។ ម្នាលភិក្ខុ បើភិក្ខុប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរំលត់រូប ទើបគួរហៅថា ភិក្ខុអ្នកប្រតិបត្តិធម៌ សមគួរតាមធម៌។ ម្នាលភិក្ខុ បើភិក្ខុរួចស្រឡះ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះសេចក្តីរំលត់ ព្រោះមិនបានប្រកាន់នូវរូប ទើបគួរហៅថា ភិក្ខុអ្នកដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុ បើវេទនា។បេ។ ម្នាលភិក្ខុ បើសញ្ញា។ ម្នាលភិក្ខុ បើសង្ខារទាំងឡាយ។ ម្នាលភិក្ខុ បើភិក្ខុសំដែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរំលត់វិញ្ញាណ ទើបគួរហៅថា ភិក្ខុជាធម្មកថិក។ ម្នាលភិក្ខុ បើភិក្ខុប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរំលត់វិញ្ញាណ
ID: 636849963785524664
ទៅកាន់ទំព័រ៖