ព្រះត្រៃបិដក ភាគ ៣៤

 ​[​២០០​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​សម្ផ័​ស្ស​ ​ជា​វេទនា​ ​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅជា​ប្រក្រតី​។​ ​សោ​ត​សម្ផ័​ស្ស​ ​ជា​វេទនា​។​ ​ឃាន​សម្ផ័​ស្ស​ ​ជា​វេទនា​។​ ​ជិវ្ហា​សម្ផ័​ស្ស​ ​ជា​វេទនា​។​ ​កា​យស​ម្ផ័ស្ស​ ​ជា​វេទនា​។​ ​មនោ​សម្ផ័​ស្ស​ ​ជា​វេទនា​ ​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅជា​ប្រក្រតី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណា​ ​ជឿ​ចុះចិត្តស៊ប់​ ​នូវ​ធម៌​ទាំងនេះ​ ​យ៉ាងនេះ​។​ ​បុគ្គល​នេះ​ ​ហៅថា​ ​សទ្ធា​នុ​សារី​។​បេ​។​ ​នឹង​បាន​ត្រាស់​ដឹង​ទៅខាងមុខ​។​
 [​២០១​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​សម្គាល់​ក្នុង​រូប​ ​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅជា​ប្រក្រតី​។​ ​សេចក្តី​សម្គាល់​ក្នុង​សំឡេង​។​ ​សេចក្តី​សម្គាល់​ក្នុង​ក្លិន​។​ ​សេចក្តី​សម្គាល់​ក្នុង​រស​។​ ​សេចក្តី​សម្គាល់​ក្នុង​ផោដ្ឋព្វៈ​។​ ​សេចក្តី​សម្គាល់​ក្នុង​ធម្មារម្មណ៍​ ​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅជា​ប្រក្រតី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណា​ជឿ​ ​ចុះចិត្តស៊ប់​ ​នូវ​ធម៌​ទាំងនេះ​ ​យ៉ាងនេះ​។​ ​បុគ្គល​នេះ​ ​ហៅថា​ ​សទ្ធា​នុ​សារី​ ​។​បេ​។​ ​នឹង​បាន​ត្រាស់​ដឹង​ទៅខាងមុខ​។​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636850035887188643
ទៅកាន់ទំព័រ៖