ព្រះត្រៃបិដក ភាគ ៣៤

 [​២០៤​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធាតុដី​ ​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅជា​ប្រក្រតី​។​ ​ធាតុទឹក​។​ ​ធាតុភ្លើង​។​ ​ធាតុខ្យល់​។​ ​ធាតុអាកាស​។​ ​វិញ្ញាណ​ធាតុ​ ​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅជា​ប្រក្រតី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណា​ជឿ​ ​ចុះចិត្តស៊ប់​ ​នូវ​ធម៌​ទាំងនេះ​ ​យ៉ាងនេះ​។​ ​បុគ្គល​នេះ​ ​ហៅថា​ ​សទ្ធា​នុ​សារី​។​បេ​។​ ​នឹង​បាន​ត្រាស់​ដឹង​ទៅខាងមុខ​។​
 ​[​២០៥​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅជា​ប្រក្រតី​ ​វេទនា​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅជា​ប្រក្រតី​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​ ​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅជា​ប្រក្រតី​។​ ​វិញ្ញាណ​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅជា​ប្រក្រតី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណា​ជឿ​ ​ចុះចិត្តស៊ប់​ ​នូវ​ធម៌​ទាំងនេះ​ ​យ៉ាងនេះ​។​ ​បុគ្គល​នេះ​ ​ហៅថា​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636850036375576578
ទៅកាន់ទំព័រ៖