ព្រះត្រៃបិដក ភាគ ៣៤
សទ្ធានុសារី បានចុះស៊ប់ កាន់សម្មត្តនិយាម ចុះស៊ប់ កាន់សប្បុរិសភូមិ កន្លងបង់ នូវបុថុជ្ជនភូមិ ជាអ្នកលែងធ្វើអំពើ ដែលធ្វើហើយនាំឲ្យទៅកើតក្នុងនរក ឬកំណើតសត្វតិរច្ឆាន ឬក៏បិត្តិវិស័យ ជាបុគ្គលទៀង នឹងមិនធ្វើមរណកាល ក្នុងពេលដែលមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល។ ម្នាលភិក្ខុទាំងឡាយ អ្នកណាមួយ ត្រាស់ដឹងធម៌ទាំងនេះ ដោយប្រមាណ នៃប្រាជ្ញាយ៉ាងនេះ។ បុគ្គលនេះ ហៅថា ធម្មានុសារី បានចុះស៊ប់ កាន់សម្មត្តនិយាម ចុះស៊ប់ កាន់សប្បុរិសភូមិ កន្លងបង់ នូវបុថុជ្ជនភូមិ ជាអ្នកលែងធ្វើអំពើ ដែលធ្វើហើយនាំឲ្យទៅកើតក្នុងនរក ឬកំណើតសត្វតិរច្ឆាន ឬក៏បិត្តិវិស័យ ជាបុគ្គលទៀង នឹងមិនធ្វើមរណកាល ក្នុងពេលដែលមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល។
ID: 636850036556746940
ទៅកាន់ទំព័រ៖