ព្រះត្រៃបិដក ភាគ ៣៤
ឧប្បាទសំយុត្ត
[២០៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃចក្ខុ នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅនៃរោគ ជាការមានប្រាកដនៃជរា និងមរណៈ ការកើតឡើង ការតាំងនៅណា នៃសោតៈ។បេ។ ការកើតឡើង ការតាំងនៅណា នៃឃានៈ។ ការកើតឡើង ការតាំងនៅណា នៃជិវ្ហា។ ការកើតឡើង ការតាំងនៅណា នៃកាយ។ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃចិត្ត នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅនៃរោគ ជាការមានប្រាកដនៃជរា និងមរណៈ។
[២០៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃចក្ខុ នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ។ ការរលត់ណា
ID: 636850037067776169
ទៅកាន់ទំព័រ៖