ព្រះត្រៃបិដក ភាគ ៣៤

​នៃ​សោតៈ​។​បេ​។​ ​ការ​រលត់​ណា​ ​នៃ​ឃានៈ​។​ ​ការ​រលត់​ណា​ ​នៃ​ជិវ្ហា​។​ ​ការ​រលត់​ណា​ ​នៃ​កាយ​។​ ​ការ​រលត់​ ​ការ​ស្ងប់​រម្ងាប់​ ​ការ​អស់​ណា​ ​នៃ​ចិត្ត​ ​នុ៎ះ​ជា​ការ​រលត់​នៃ​ទុក្ខ​ ​ជា​ការ​ស្ងប់​រម្ងាប់​នៃ​រោគ​ ​ជា​ការ​អស់​នៃជ​រា​ ​និង​មរណៈ​។​
 [​២០៨​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​កើតឡើង​ ​ការតាំងនៅ​ ​ការ​វិលត្រឡប់​ ​ការ​មាន​ប្រាកដ​ណា​ ​នៃ​រូប​ ​នុ៎ះ​ជា​ការ​កើតឡើង​នៃ​ទុក្ខ​ ​ជា​ការតាំងនៅ​នៃ​រោគ​ ​ជា​ការ​មាន​ប្រាកដ​នៃជ​រា​ ​និង​មរណៈ​។​ ​នៃ​សំឡេង​។​ ​នៃ​ក្លិន​។​ ​នៃ​រស​។​ ​នៃ​ផោដ្ឋព្វៈ​។​ ​ការ​កើតឡើង​ ​ការតាំងនៅ​ ​ការ​វិលត្រឡប់​ ​ការ​មាន​ប្រាកដ​ណា​ ​នៃ​ធម្មារម្មណ៍​ ​នុ៎ះ​ជា​ការ​កើតឡើង​នៃ​ទុក្ខ​ ​ជា​ការតាំងនៅ​នៃ​រោគ​ ​ជា​ការ​មាន​ប្រាកដ​នៃជ​រា​ ​និង​មរណៈ​។​
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 636850037272217863
ទៅកាន់ទំព័រ៖